Friday, July 29, 2016

កន្ទ្រោក កន្ទ្រោប

អត្ថប្រយោជន៍ខ្លះៗរបស់កន្ទ្រោប ៖
1. ស្លឹកកន្ទ្រោបជាមួយរមៀត បំបាត់មុន
មុនក៌ជាបញ្ហាសំខាន់មួយសម្រាប់សុខភាពនិងសម្រស់ផងដែល ហើយមនុស្សទូទៅរមែងមិនប្រាថ្នាឲ្យវាកើតឡើងឡើយ ។
- យកស្លឹកកន្ទ្រោបពីរបីសន្លឹក និងរមៀតកន្លះស្លាបព្រាបាយកិនចូលគ្នាឲ្យម៉ត់( អាចបន្ថែមទឹកបន្តិចបាន) ។
- លាបវាថ្នមៗទៅលើផ្ទៃមុខមានមុន
- ទុកចោលឲ្យវាស្ងួត សឹមលាងចេញជាមួយទឹកត្រជាក់ ។
2.ស្លឹកកន្ទ្រោបនិងទឹកដោះគោឆៅ សម្រាប់ស្បែក រលាក ឬរមាស់
កត្តាមួយចំនួនខ្លះដោយសារពពួកបាក់តេរី ជ្រៀតចូលតាមស្បែកបង្កជារមាស់ក្រហាយ ឬដោយរលាកភ្លើង រលាកដោយកម្ដៅព្រះអាទិត្យទើបបង្កការរំខានដល់សុខភាព និងសម្រស់ក៌ចុះថមថយហេតុនេះសូមសាកល្បងជាមួយស្លឹកកន្រ្ទោបនិងទឹដោះគោឆៅដើម្បីកែប្រែដំណោះស្រាយ៖
- យកស្លឹកកន្ទ្រោបមួយក្ដាប់ស្ងោរជាមួយទឹកដោះគោឆៅរយៈពេល 7-8នាទី
- ទុកវាឲ្យត្រជាក់ហើយយកតែទឹកមកលាបលើមុខថ្នមៗ ឬកន្លែងរមាស់ទុកចោលមួយសន្ទុុះ រួចលាងចេញ។!

Monday, July 4, 2016

អត្ថប្រយោជន៍សក់ពោត

- ក្រៅពីសាច់ គ្រាប់ពោតនិងស្នូលពោតខ្ចីមានសារះសំខាន់ក្នុងរបបរអាហារព្រមទាំងសក់ពោតដែលយើងតែងតែបោះចោលវាកន្លងមកហាក់ដូចជាបោះបង់ចោលផ្នែកសំខាន់របស់រុក្ខជាតិពោត ។ សក់ពោតត្រូវបានគេដឹងថាអាចជួយព្យាបាលតាមប្រព័ន្ធបស្សាវះបានយ៉ាងកត់សំគាល់ ។
-- វាជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាត សម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោម ជួយលាងជម្រះកំណកកករដែលបណ្ដាលឲ្យ កើតជាគ្រួសក្នុងតម្រងនោមឬប្លោកនោមព្រមទាំងជួយសម្រួលបញ្ហាលើសឈាម ជំងឺសួតរាុំរ៉ៃផងដែរ ។

Thursday, June 30, 2016

អត្ថប្រយោជន៍នៃគ្រាប់ផ្លែមៀន

គ្រាប់ផ្លែមៀនជួយព្យាបាលអាការៈឈឺហើមតាមសន្លាក់ក្បាលជង្គង់
អាការៈបែបនេះច្រើនកើតឡើងចំពោះមនុស្សវ័យចាប់ពី50 ឆ្នាំឡើងដោយសារការខះស្ងួត បាត់បង់សារធាតុកាល់ស្យូម ឬដោយសារការកកិតដោយចលនាធ្វើហួសកម្លាំង ។ ហេតុនេះខ្ញុំសូមលើកយកមកបង្ហាញខ្វះពីការឈឺហើមលើក្បាលជង្គង់ ហោចណាស់គួរតែពិសាអាហារណាសម្បូរសារធាតុកាល់ស្យូម និងថ្នាំប៉ូវមានសារធាតុកាល់ស្យូមបន្ថែម ។
ដោយយកគ្រាប់មៀនចំនួន20គ្រាប់មកដំបំបែកវាទៅត្រាំស្រាចំនួន1ដបរក្សាទុកចំនួន7ថ្ងៃ សឹមយកទឹកដែលត្រាំនោះមកលាបលើក្បាលជង្គង់រាល់ថ្ងៃដោយក្នុង1ថ្ងៃលាប2ដងពេលណាក៍បាន ។

Tuesday, June 28, 2016

រូបមន្ដធម្មជាតិ ជួយកែបញ្ហាសក់ស្កូវមុនអាយុ

សក់ស្កូវមុនអាយុគឺជាកង្វល់ដ៍ធំសម្រាប់មនុស្សពេញវ័យដែលមានអាយុពី20ទៅ30 ឆ្នាំដែលអាចបណ្ដាលអោយសម្រស់ធ្លាក់ចុះនិងគ្មានជំនឿចិត្តលើខ្លួនឯង ។
បញ្ហានេះអាចបណ្ដាលមកពីកត្តាជាច្រើនដូចជាតំណរពូជ កង្វះជីវជាតិការកែប្រែអរម៉ូន ការជក់បារី ភាពតានតឹង ប្រតិកម្មដោយផលិតផលរក្សាសម្ផស្ស និងជំងឺផ្សេងៗដូចជា ផ្ដាសាយរាំុរ៉ៃ ឫសដូងវិល ឧស្សាហ៍ឈឺក្បាល... ។
- ដោយគ្រាន់តែយកទឹកក្រូចឆ្មារបីស្លាបព្រាកាហ្វេលាយជាមួយនឹងប្រេងដូងចំនួនសមល្មមច្របល់ចូលគ្នាឲ្យសព្វមកញីលើសក់និងស្បែកក្បាលរបស់អ្នករួចទុករយៈពេលប្រហែលចំនួនមួយម៉ោងរួចសឹមលាងចេញជាមួយនឹងសាប៊ូកក់សក់ ។
- ធ្វើបែបនេះឲ្យបានជារៀងរាល់សប្ដាហ៍ ។
#admin_SC

រូបមន្ដធម្មជាតិជួយកែបញ្ហាហើម និងរលាកអញ្ចាញធ្មេញ

- ចំពោះធ្មេញនិងអញ្ចាញធ្មេញសុទ្ធតែជាបញ្ហាសម្រាប់សុខភាពហេតុនេះpage យើងខ្ញុំសូមនាំយករូបមន្ដធម្មជាតិខ្លះៗសម្រាប់កែបញ្ហានេះ ៖
១. សំបកមង្ឃុត : ដោយយកសំបកមង្ឃុត១ឬ២ផ្លែ មកស្ងោរហើយយកទឹកស្ងោរនោះមកខ្ពុរមាត់ចំនួន២-៣ ដង វាអាចជួយកាត់បន្ថយការហើមនិងរលាកអញ្ចាញព្រមទាំងជួយកំចាត់បាក់តេរីផងដែរ ។
២. ម្នាស់ : យកសាច់ម្នាស់មកច្របាច់លាយទឹកបន្តិចរួចត្រងយកតែទឹកមកខ្ពុរមាត់១-២ ដង ។
៣. ស្លឹកត្របែក : យកស្លឹកត្របែក៤ទៅ៥សន្លឹក មកស្ងោរជាមួយទឹកដាក់អំបិលចូលបន្តិចរួចត្រងយកទឹកមកខ្ពុរមាត់២-៣ ដង នោះជួយកាត់បន្ថយអាការៈហើមជាំ និងរលាកបន្តិចម្តងៗ ។
#Admin_SC

Monday, May 30, 2016

រូបមន្ដធម្មជាតិជួយកែបញ្ហាឈឺធ្មេញ និងជួយកាត់បន្ថយអាការៈឈឺធ្មេញ

1.យកផ្កាស្បៃរឿងស្ងួត7-8ទងយកមកស្ងោរផឹក
2.យកចេកណាំវ៉ាទុំទទួលទានមុនចូលគេង ឬទើបតែក្រោកពីគេង សឹមដុះសម្អាតធ្មេញជាក្រោយ ។
3.យកឫសត្រកួនស្រស់10ក្រាម បុកច្រោះយកទឹកលាយទឹកខ្មេះបៀមរយៈពេល5នាទីសឹមខ្ពុលមាត់ចេញដោយទឹកស្អាត ។
4.ឫសម្រះស្រស់កិនដំឲ្យទក់ យកទៅញាត់កន្លែងធ្មេញដែលបានឈឺ ។!

Sunday, May 29, 2016

វិធីសាស្ដ្រធម្មជាតិខ្លះៗជួយកម្ចាត់ចៃចេញពីក្បាល

1.ប្រេងដូង + ខ្ទឹមស
យកខ្ទឹមស8-10 កំពឹសកិនឲ្យម៉ត់រួចលាយជាមួយប្រេងដូងមកអនុវត្ដម៉ាស្សាលើស្បែកក្បាលនិងសក់ ។
2. ផ្លែក្រូចសើច
យកផ្លែក្រូចសើចទៅដុតភ្លើង ឬអាំងភ្លើងហើយទុកឲ្យត្រជាក់ពុះច្របាច់យកទឹកមកម៉ាស្សាលើសក់និងស្បែកក្បាល ។ដើម្បីឲ្យមានប្រសិទ្ធភាពគួរប្រើ1អាទិត្យ3ដង ។
3. ប្រេងដូង + ក្រូចឆ្មារ + តែបៃតង
លាយតែបៃតង ទឹកក្រូចឆ្មារនិងប្រេងដូងបញ្ចូលគ្នា បន្ទាប់មកយកល្បាយនោះលាបលើសក់និងស្បែកក្បាល ។
4. ស្លឹកទៀប
យកស្លឹកទៀប5-8សន្លឹកកិនឲ្យម៉ត់លាយទឹកបន្តិច ទៅលាបលើស្បែកក្បាលហើយយកក្រណាត់មករុំក្បាលឲ្យជិតទុកចោលរយៈពេលកន្លះម៉ោងចាំយកចេញ។
5. ស្លឹកស្ដៅ
យកស្លឹកស្ដៅចាស់ៗ 2-3ក្ដាប់មកកិនឲ្យម៉ត់ហើយផ្សំជាមួយទឹកបន្តិចយកទៅម៉ាស្សាលើស្បែកក្បាលទុកចោលរហូតដល់ស្ងួតចាំលាងជម្រះដោយសាប៊ូ ។
6. ស្លឹកញ
យក1ក្ដាប់ដៃមកបុកឲ្យម៉ត់លាយទឹកបន្តិច យកមកកក់សក់ពេលព្រឹកប្រើឲ្យបានរយៈពេល3-4ថ្ងៃ ។ !