Sunday, May 29, 2016

រូបមន្ដ៨យ៉ាងតាមបែបធម្មជាតិជួយធ្វើអោយផ្ទៃមុខសថ្លា

1. ទឹកឃ្មុំ
លាងមុខឲ្យស្អាតនិងជូតឲ្យស្ងួត ហើយយកម្រាមដៃផ្ដិតទឹកឃ្មុំមកលាបលើផ្ទៃមុខឲ្យសព្វដោយថ្នមៗប្រហែល5នាទី ទុកចោលរយៈពេល10-15នាទីបន្ទាប់មកលាងចេញដោយទឹកក្ដៅឧណ្ហៗ ។
2. ផ្លែប៉ោម
ចិតសំបកចេញឆ្កឹះយកស្នូលនិងគ្រាប់ចេញយកសាច់កិនឲ្យល្អិតហើយលាយទឹកឃ្មុំច្របល់ឲ្យសព្វមកលាបលើមុខទុកចោលរយៈពេល20នាទី ហើយលាងចេញ ។
3. ឪឡឹក
ចិតយកតែផ្នែកក្រហមមកបិទលើមុខ ហើយប្រើក្រណាត់ស្អាតគ្របមុខទុកចោលប្រមាណ30នាទី រួចលាងចេញដោយទឹកស្អាត ។
4. ពងមាន់
គោះពងមាន់យកតែផ្នែកសចំនួន1គ្រាប់ដាក់ចានវាយបំបែកជាល្បាយ មកលាបលើផ្ទៃមុខ ទុកចោលប្រមាណ20នាទី រហូតដល់ស្ងួត សឹមលាងដោយទឹកត្រជាក់ ។
5. ទឹកក្រូចឆ្មារ + ទឹកឃ្មុំ
ផ្សំទឹកឃ្មុំ 1ស្លាបព្រាជាមួយនឹងទឹកក្រូចឆ្មារ1ស្លាបព្រាកាហ្វេចូលគ្នាហើយលាបលើមុខនិងក ទុកចោលរយៈពេល30នាទី រួចលាងចេញដោយទឹកក្ដៅឧណ្ហៗ ។
6. ប៉េងប៉ោះ
ចិតជាបន្ទះៗ យកមកបិទលើមុខទុកចោលដល់ស្ងួត សឹមលាងចេញ ។
7. ទឹកដោះគោជូរ
សម្រាប់មុខអ្នកមានខ្លាញ់ច្រើនលាងសម្អាតមុខជាមុនសិន រួចយកទឹកដោះគោជូរដែលក្លាសេត្រជាក់ មកចាត់លាបលើមុខទុកចោល20នាទីសឹមលាងចេញ ។
8. អំពិលទុំ + ទឹកឃ្មុំ + ទឹកដោះគោឆៅ
យកទឹកដោះគោឆៅមកកម្តៅបន្តិចហើយផ្សំជាមួយអំពិលទុំចំនួន 1ក្ដាប់ដៃច្របាច់បញ្ចូលគ្នារួចលាយទឹកឃ្មុំចូល មកលាបខាត់ថ្នមៗរយៈពេល20នាទី សឹមលាងចេញដោយទឹកស្អាត ។!

No comments:

Post a Comment