Monday, May 30, 2016

រូបមន្ដធម្មជាតិជួយកែបញ្ហាឈឺធ្មេញ និងជួយកាត់បន្ថយអាការៈឈឺធ្មេញ

1.យកផ្កាស្បៃរឿងស្ងួត7-8ទងយកមកស្ងោរផឹក
2.យកចេកណាំវ៉ាទុំទទួលទានមុនចូលគេង ឬទើបតែក្រោកពីគេង សឹមដុះសម្អាតធ្មេញជាក្រោយ ។
3.យកឫសត្រកួនស្រស់10ក្រាម បុកច្រោះយកទឹកលាយទឹកខ្មេះបៀមរយៈពេល5នាទីសឹមខ្ពុលមាត់ចេញដោយទឹកស្អាត ។
4.ឫសម្រះស្រស់កិនដំឲ្យទក់ យកទៅញាត់កន្លែងធ្មេញដែលបានឈឺ ។!

Sunday, May 29, 2016

វិធីសាស្ដ្រធម្មជាតិខ្លះៗជួយកម្ចាត់ចៃចេញពីក្បាល

1.ប្រេងដូង + ខ្ទឹមស
យកខ្ទឹមស8-10 កំពឹសកិនឲ្យម៉ត់រួចលាយជាមួយប្រេងដូងមកអនុវត្ដម៉ាស្សាលើស្បែកក្បាលនិងសក់ ។
2. ផ្លែក្រូចសើច
យកផ្លែក្រូចសើចទៅដុតភ្លើង ឬអាំងភ្លើងហើយទុកឲ្យត្រជាក់ពុះច្របាច់យកទឹកមកម៉ាស្សាលើសក់និងស្បែកក្បាល ។ដើម្បីឲ្យមានប្រសិទ្ធភាពគួរប្រើ1អាទិត្យ3ដង ។
3. ប្រេងដូង + ក្រូចឆ្មារ + តែបៃតង
លាយតែបៃតង ទឹកក្រូចឆ្មារនិងប្រេងដូងបញ្ចូលគ្នា បន្ទាប់មកយកល្បាយនោះលាបលើសក់និងស្បែកក្បាល ។
4. ស្លឹកទៀប
យកស្លឹកទៀប5-8សន្លឹកកិនឲ្យម៉ត់លាយទឹកបន្តិច ទៅលាបលើស្បែកក្បាលហើយយកក្រណាត់មករុំក្បាលឲ្យជិតទុកចោលរយៈពេលកន្លះម៉ោងចាំយកចេញ។
5. ស្លឹកស្ដៅ
យកស្លឹកស្ដៅចាស់ៗ 2-3ក្ដាប់មកកិនឲ្យម៉ត់ហើយផ្សំជាមួយទឹកបន្តិចយកទៅម៉ាស្សាលើស្បែកក្បាលទុកចោលរហូតដល់ស្ងួតចាំលាងជម្រះដោយសាប៊ូ ។
6. ស្លឹកញ
យក1ក្ដាប់ដៃមកបុកឲ្យម៉ត់លាយទឹកបន្តិច យកមកកក់សក់ពេលព្រឹកប្រើឲ្យបានរយៈពេល3-4ថ្ងៃ ។ !

រូបមន្ដមួយចំនួនជួយកំចាត់ក្លិនក្លៀក

1. ស្លឹកម្លូ
យកស្លឹកម្លូញីហើយលាបលើក្លៀកងូតទឹកលាងជម្រះ ។
2. ស្លឹកត្របែក
យកស្លឹកត្របែក10សន្លឹកមកកិនឲ្យម៉ត់ហើយលាបលើក្លៀកទុកចោល5នាទី ហើយងូតទឹកលាងសម្អាត ។
3. ក្រូចឆ្មារ
ប្រើក្រូចឆ្មារពុះពាក់កណ្តាលមកច្របាច់ឈ្លីលើក្លៀកខណៈពេលកំពុងងូតទឹកហើយលាងចេញដោយទឹកស្អាត ។
4. អំពិលទុំ
លាយទឹកច្របាច់ទឹកអំពិលប្រមាណសមល្មម យកក្រណាត់ត្រងយកទឹកលាបលើក្លៀកព្រមទាំងដងខ្លួនប្រើជំនួសសាប៊ូពេលកំពុងងូតទឹក ។

រូបមន្ដ៨យ៉ាងតាមបែបធម្មជាតិជួយធ្វើអោយផ្ទៃមុខសថ្លា

1. ទឹកឃ្មុំ
លាងមុខឲ្យស្អាតនិងជូតឲ្យស្ងួត ហើយយកម្រាមដៃផ្ដិតទឹកឃ្មុំមកលាបលើផ្ទៃមុខឲ្យសព្វដោយថ្នមៗប្រហែល5នាទី ទុកចោលរយៈពេល10-15នាទីបន្ទាប់មកលាងចេញដោយទឹកក្ដៅឧណ្ហៗ ។
2. ផ្លែប៉ោម
ចិតសំបកចេញឆ្កឹះយកស្នូលនិងគ្រាប់ចេញយកសាច់កិនឲ្យល្អិតហើយលាយទឹកឃ្មុំច្របល់ឲ្យសព្វមកលាបលើមុខទុកចោលរយៈពេល20នាទី ហើយលាងចេញ ។
3. ឪឡឹក
ចិតយកតែផ្នែកក្រហមមកបិទលើមុខ ហើយប្រើក្រណាត់ស្អាតគ្របមុខទុកចោលប្រមាណ30នាទី រួចលាងចេញដោយទឹកស្អាត ។
4. ពងមាន់
គោះពងមាន់យកតែផ្នែកសចំនួន1គ្រាប់ដាក់ចានវាយបំបែកជាល្បាយ មកលាបលើផ្ទៃមុខ ទុកចោលប្រមាណ20នាទី រហូតដល់ស្ងួត សឹមលាងដោយទឹកត្រជាក់ ។
5. ទឹកក្រូចឆ្មារ + ទឹកឃ្មុំ
ផ្សំទឹកឃ្មុំ 1ស្លាបព្រាជាមួយនឹងទឹកក្រូចឆ្មារ1ស្លាបព្រាកាហ្វេចូលគ្នាហើយលាបលើមុខនិងក ទុកចោលរយៈពេល30នាទី រួចលាងចេញដោយទឹកក្ដៅឧណ្ហៗ ។
6. ប៉េងប៉ោះ
ចិតជាបន្ទះៗ យកមកបិទលើមុខទុកចោលដល់ស្ងួត សឹមលាងចេញ ។
7. ទឹកដោះគោជូរ
សម្រាប់មុខអ្នកមានខ្លាញ់ច្រើនលាងសម្អាតមុខជាមុនសិន រួចយកទឹកដោះគោជូរដែលក្លាសេត្រជាក់ មកចាត់លាបលើមុខទុកចោល20នាទីសឹមលាងចេញ ។
8. អំពិលទុំ + ទឹកឃ្មុំ + ទឹកដោះគោឆៅ
យកទឹកដោះគោឆៅមកកម្តៅបន្តិចហើយផ្សំជាមួយអំពិលទុំចំនួន 1ក្ដាប់ដៃច្របាច់បញ្ចូលគ្នារួចលាយទឹកឃ្មុំចូល មកលាបខាត់ថ្នមៗរយៈពេល20នាទី សឹមលាងចេញដោយទឹកស្អាត ។!