Thursday, June 30, 2016

អត្ថប្រយោជន៍នៃគ្រាប់ផ្លែមៀន

គ្រាប់ផ្លែមៀនជួយព្យាបាលអាការៈឈឺហើមតាមសន្លាក់ក្បាលជង្គង់
អាការៈបែបនេះច្រើនកើតឡើងចំពោះមនុស្សវ័យចាប់ពី50 ឆ្នាំឡើងដោយសារការខះស្ងួត បាត់បង់សារធាតុកាល់ស្យូម ឬដោយសារការកកិតដោយចលនាធ្វើហួសកម្លាំង ។ ហេតុនេះខ្ញុំសូមលើកយកមកបង្ហាញខ្វះពីការឈឺហើមលើក្បាលជង្គង់ ហោចណាស់គួរតែពិសាអាហារណាសម្បូរសារធាតុកាល់ស្យូម និងថ្នាំប៉ូវមានសារធាតុកាល់ស្យូមបន្ថែម ។
ដោយយកគ្រាប់មៀនចំនួន20គ្រាប់មកដំបំបែកវាទៅត្រាំស្រាចំនួន1ដបរក្សាទុកចំនួន7ថ្ងៃ សឹមយកទឹកដែលត្រាំនោះមកលាបលើក្បាលជង្គង់រាល់ថ្ងៃដោយក្នុង1ថ្ងៃលាប2ដងពេលណាក៍បាន ។

Tuesday, June 28, 2016

រូបមន្ដធម្មជាតិ ជួយកែបញ្ហាសក់ស្កូវមុនអាយុ

សក់ស្កូវមុនអាយុគឺជាកង្វល់ដ៍ធំសម្រាប់មនុស្សពេញវ័យដែលមានអាយុពី20ទៅ30 ឆ្នាំដែលអាចបណ្ដាលអោយសម្រស់ធ្លាក់ចុះនិងគ្មានជំនឿចិត្តលើខ្លួនឯង ។
បញ្ហានេះអាចបណ្ដាលមកពីកត្តាជាច្រើនដូចជាតំណរពូជ កង្វះជីវជាតិការកែប្រែអរម៉ូន ការជក់បារី ភាពតានតឹង ប្រតិកម្មដោយផលិតផលរក្សាសម្ផស្ស និងជំងឺផ្សេងៗដូចជា ផ្ដាសាយរាំុរ៉ៃ ឫសដូងវិល ឧស្សាហ៍ឈឺក្បាល... ។
- ដោយគ្រាន់តែយកទឹកក្រូចឆ្មារបីស្លាបព្រាកាហ្វេលាយជាមួយនឹងប្រេងដូងចំនួនសមល្មមច្របល់ចូលគ្នាឲ្យសព្វមកញីលើសក់និងស្បែកក្បាលរបស់អ្នករួចទុករយៈពេលប្រហែលចំនួនមួយម៉ោងរួចសឹមលាងចេញជាមួយនឹងសាប៊ូកក់សក់ ។
- ធ្វើបែបនេះឲ្យបានជារៀងរាល់សប្ដាហ៍ ។
#admin_SC

រូបមន្ដធម្មជាតិជួយកែបញ្ហាហើម និងរលាកអញ្ចាញធ្មេញ

- ចំពោះធ្មេញនិងអញ្ចាញធ្មេញសុទ្ធតែជាបញ្ហាសម្រាប់សុខភាពហេតុនេះpage យើងខ្ញុំសូមនាំយករូបមន្ដធម្មជាតិខ្លះៗសម្រាប់កែបញ្ហានេះ ៖
១. សំបកមង្ឃុត : ដោយយកសំបកមង្ឃុត១ឬ២ផ្លែ មកស្ងោរហើយយកទឹកស្ងោរនោះមកខ្ពុរមាត់ចំនួន២-៣ ដង វាអាចជួយកាត់បន្ថយការហើមនិងរលាកអញ្ចាញព្រមទាំងជួយកំចាត់បាក់តេរីផងដែរ ។
២. ម្នាស់ : យកសាច់ម្នាស់មកច្របាច់លាយទឹកបន្តិចរួចត្រងយកតែទឹកមកខ្ពុរមាត់១-២ ដង ។
៣. ស្លឹកត្របែក : យកស្លឹកត្របែក៤ទៅ៥សន្លឹក មកស្ងោរជាមួយទឹកដាក់អំបិលចូលបន្តិចរួចត្រងយកទឹកមកខ្ពុរមាត់២-៣ ដង នោះជួយកាត់បន្ថយអាការៈហើមជាំ និងរលាកបន្តិចម្តងៗ ។
#Admin_SC